ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៨២នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ១៤៨នាក់ និងស្លាប់ចំនួន១នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន៩ មកពីរាជធានីភ្នំពេញចំនួន១នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣.៦៩៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៤៧៩ និងកំពុងសម្រាកព្យាបាល ១.១៥៣នាក់ ស្លាប់៦១នាក់៕



