ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន ១១នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៦៩នាក់ ក្នុងនោះ ក្រុងកំពង់ចាម ១២នាក់, ស្រុកកំពង់សៀម ០៦នាក់, ស្រុកកោះសូទិន ០២នាក់, ស្រុកស្ទឹងត្រង់ ១១នាក់, ស្រុកជើងព្រៃ ០១នាក់, ស្រុកបាធាយ ០៣នាក់, ស្រុកព្រៃឈរ ០៤នាក់, ស្រុកកងមាស ០៣នាក់, ស្រុកស្រីសន្ធរ ០២នាក់, ស្រុកចំការលើ ១៨នាក់ និងមកពីខេត្តកំពង់ធំ ០២នាក់, រាជធានីភ្នំពេញ ០១នាក់, ខេត្តព្រៃវែង ០២នាក់ និងខេត្តត្បូងឃ្មុំ ០២នាក់។



