ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញយុទ្ធសាស្ត្រ ៦ចំណុច ដើម្បីប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩

0

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញទទួល វ៉ាក់សាំងជាជំនួយរបស់ជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីរាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួន ៦ចំណុច ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថា ថ្មីៗនេះ រាជដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៦ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ ដែលក្នុងនោះរួមមាន៖ ១.បន្តទប់ស្កាត់ការនាំចូលនូវមេរោគកូវីដ-១៩ បំប្លែងថ្មី, ២.កាត់បន្ថយទំហំតំបន់ឆ្លង និងចំនួនឆ្លងឱ្យមានកម្រិតទាប, ៣.បន្តខិតខំព្យាបាលអ្នកឆ្លងឱ្យបានជាសះស្បើយ និងកាត់បន្ថយអត្រាអ្នកស្លាប់, ៤.រុករក និងគ្រប់គ្រងករណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩, ៥.ការរៀបចំបូជាសពនិងបញ្ចុះសព អ្នកស្លាប់ឱ្យបានល្អប្រសើរ និង៦.ជំរុញយុទ្ធនាការចាក់វ៉ាក់សាំង ។