ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្កាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៧នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន១៩០នាក់ និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ មកពីខេត្តកណ្ដាល ចំនួន១នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៥០៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.២៣៦នាក់ និងកំពុងសម្រាកព្យាបាល១.២១៣នាក់ ស្លាប់៥៨នាក់៕


