ស៊យនោះស៊យ! ជិះដើររកលួចម៉ូតូ ប្រជាពលរដ្ឋ ភ្លាត់ស្នៀតជាប់ខ្នោះ សមត្ថកិច្ច

0

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីប៉ុនប៉ងលួចម៉ូតូ នៅចំណុចបណ្តោយផ្លូវ មុនីរ៉េត ភូមិទ្រា២ សង្កាត់ងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី។

ជនសង្ស័យទាំង ០៣នាក់ខាងលើ៖
ទី១-ឈ្មោះ នួន សិលា ហៅ មាន់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៥ ផ្លូវលំ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។ ២-ឈ្មោះ សេក សាន់ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និងមុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។
៣-ឈ្មោះ ស្រឹង ប៊ុនណា ហៅ ស្វិត ហៅ អូន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និងមុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។

វត្ថុតាងចាប់យក ៖ ម៉ូតូ ០១ គ្រឿងម៉ាក ធូដេ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ១BI-០១៥៧ លេខតួ និងលេខម៉ាស៊ីន (១០៥៣២០៦), ដែកចុងស្រួចចំនួន ០១, សោរចិញ្ចៀនលេខ៨ ចំនួន ០១, សោរចិញ្ចៀនលេខ១០ ចំនួន ០១, សោរទីបលេខ៨ ចំនួន ០២, ទុលឡឺវីសចំនួន ០១, កូនកន្ត្រៃចំនួន ០១, ដែកសសៃលួសចំនួន ០១, កាបូបស្ពាយពណ៌សូកូឡាចំនួន ០១ និងទូរស័ព្ទដៃចាស់ចំនួន ០១គ្រឿង (របស់ជនសង្ស័យ)។

សមត្ថកិច្ចបញ្ចាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង១៥ម៉៣០នាទី កម្លាំងសមត្ថកិច្ចផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានអនុវត្តច្បាប់ចរាចរណ៏ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចបណ្តោយផ្លូវមុន្នីរ៉េត ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ (កន្លែងកើតហេតុ) ពេលនោះស្រាប់តែឃើញជនសង្ស័យចំនួន ០៣នាក់ ខាងលើជិះម៉ូតូ ០១គ្រឿងម៉ាក ធូដេពណ៌ផ្កាឈូក ពាក់ស្លាកលេខ ១BI-០១៥៧ ដោយមិនមានពាក់មួកសុវត្តិភាព ក៏ឃាត់ត្រួតពិនិត្យរកឃើញមានឧបករណ៍សម្រាប់កាច់សោរករម៉ូតូមួយចំនួនដូចមានរៀបរាប់ខាងលើ។ ឃើញដូចនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទ ០៣នាក់ យកមកទីស្នាកការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ធ្វើការសាកសួរតែម្តង បន្ទាប់មកជនសង្ស័យទាំង ០៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិជាបានដើររកលួចម៉ូតូរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យទី១ ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ រួមនិងវត្ថុតា ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕