ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័តមាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨១១នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៧៩៨នាក់ និងស្លាប់២០ នាក់។
សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧០.៤១៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៦២.៥៧៧នាក់ និងស្លាប់១.១៨៨នាក់៕
