ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត ក្នុងការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែន
ជាក់ស្តែងនៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង វរ៦០៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយក្រាំង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានល្បាតចល័ត បង្ក្រាបជនជាតិវៀតណាម លួចឆ្លងដែនខុសច្បាប់ ចូលមកកម្ពុជា ចំនួន០៥នាក់ ស្រី០៣នាក់ នៅចំណុច ខ្សែបន្ទាត់ព្រំដែន ( កម្ពុជា) ស្ថិតនៅភូមិប្រចន្ទ្រា ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង -(វៀតណាម)ស្ថិតនៅភូមិទ្រុងចិន ឃុំថាយប៊ុនទ្រុង ស្រុកវិញហ៊ឹង ខេត្តឡុងអាន ។
គួររំលឹកផងដែរថា កម្លាំងនគរបាលការពារព្រំដែនយើង សហការជាមួយកម្លាំងពាក់ព័ន្ធ បានទប់ស្កាត់ជនបរទេសឆ្លងដែន ខុសច្បាប់ចូលមកកម្ពុជា និងឃាត់ខ្លួនមេខ្យល់ កសាងសំនុំរឿង ចាត់ការតាមច្បាប់ជាបន្តបន្ទាប់ ៕



