មកដឹងពីមូលហេតុ ដែលបុរសម្នាក់ រិះគន់ថា «ចាក់វ៉ាក់សាំងជា គម្រោងប្លន់អាយុជីវិតប្រជាជន»

0

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានបកស្រាយបំភ្លឺជុំវិញករណីមានបុរសម្នាក់ដែលជាម្ចាស់គណនេយ្យហ្វេសប៊ុកផេកឈ្មោះស្លាបប៉ាកាទេវរាជ បង្ហោះរិះគន់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដរបស់ចិនជាការរៀបគម្រោងប្លន់អាយុជីវិតប្រជាជន និងថែមទាំងតាំងខ្លួនជាខ្សែលោហិតរាជវង្ស។

លោក គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បដិសេធទាំងស្រុងចំពោះការបង្ហោះរិះគន់ជុំវិញបុគ្គលកឈ្មោះ ផុន កុលចំរើន ដែលជាម្ចាស់ផេកហ្វេសប៊ុកឈ្មោះស្លាបប៉ាកាទេវរាជ លើសកម្មភាពរបស់គេបានបង្ហោះរិះគន់ដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលកំពុងមានតម្រូវការចង់បានខ្ពស់ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។

ដោយមានការបទបញ្ជាថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងកិច្ចសហការជួយនឹងនាយកដ្ឋានបង្រ្កាបបទល្មើសបច្ចេកវិទ្យា លោក គង់ មនោ ក៏បានណែនាំដល់កម្លាំងនគរបាលអធិការនគរបាលស្រុកស្រែអំបិលចុះពិនិត្យស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យ។ បន្ទាប់ពីជនសង្ស័យឈ្មោះ កុលចំរើន អាយុ៣២ឆ្នាំ កាលពីវេលាម៉ោង៩និង១៥នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១បានបង្ហោះនិយាយរិះគន់ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល។

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លើឡើងថា បុគ្គលឈ្មោះ ផុន កុលចំរើន បង្ហោះរៀបរាប់ថា ចាក់វ៉ាក់សាំងរបស់ប្រទេសចិនមិនទាន់មានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ការចាក់វ៉ាក់សាំងយកកាត គឺជាការរៀបគម្រោងប្លន់អាយុជីវិតប្រជាជនខ្មែររបស់រដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ និងតាំងខ្លួនសែលោហិតរាជវង្សព្រះអង្គម្ចាស់ ស៊ី វុត្ថា ដែលជាបុត្រារបស់ព្រះអង្គឌួង ជាដើម។ បន្ថែមលើនេះ លោកស្នងការនគរបាល អំពាវនាវដល់មហាជនទាំងអស់ មេត្តាកុំបន្តចាញ់ បោកការបង់ថវិកាចូលតាមសំណេររបស់បុគ្គល កុលចំរើន ចំពោះវីដេអូរបស់គេដែលបានបង្ហោះតាមវេលុយលេខកុងធនាគារABAផេកហ្វេសប៊ុកមួយនេះ។

ដោយឡែកលោក ទិត្យ សុផា មុខរបរបើកកន្លែងព្យាបាលជំងឺទូទៅ រស់នៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ជាឪពុកបង្កើតរបស់ឈ្មោះ ផុន កុលចំរើន ម្ចាស់គណនេយ្យហ្វេសប៊ុកផេនឈ្មោះស្លាបប៉ាកកាទេវរាជ ក៏ចេញមុខដើម្បីសុំទោសដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងសាធារណជនទូទៅ មេត្តាក្តីយោគយល់អនុគ្រោះចំពោះទង្វើមិនគួរគាប់របស់កូនដែលមានជំងឺប្រសាទប្រចាំកាយ។ ដូច្នេះកុំមានការភ័ន្តច្រឡំ ឬចាត់ទុកពាក្យសម្តីមិនគប្បីដែលឈ្មោះ កុលចំរើន រឿងផ្លូវការបន្តទៀត។

មូលហេតុដែលកូនរបស់គាត់បង្ហោះយ៉ាងដូច្នេះ ព្រោះតែមានជំងឺប្រសាទប្រចាំកាយសតិមិនគ្រប់គ្រាន់ចាប់ពីតាំងប្រពន្ធរបស់លោកស្លាប់ចោលកាលពីឆ្នាំ២០១៥ ដោយក្រោយភរិយាលលោកស្លាប់បាន៣ទៅ៤ខែឈ្មោះ ផុន កុលចំរើន ចេះតែនិយាយស្តីបែបររើរវាយស្មារតីមិននឹងននិយាយតែផ្តេសផ្តាសខុសធម្មតា។

បើតាមលោក ទិត្យ សុផា ដែលជាឪពុកបង្កើតរបស់ម្ចាស់ហ្វេសប៊ុកស្លាបប៉ាកកាទេវរាជ បាននាំរូបគេទៅពិនិត្យធ្វើរោគវិនិច្ឆ័យសុខភាព ហើយគ្រូពេទ្យបានបញ្ជាក់ថា កូនរបស់គាត់ពិតជាមានជំងឺសរសៃរប្រសាទប្រាកដមែន តម្រូវឱ្យព្យាបាលនៅមន្ទីរពេទ្យរុស្សីប្រើប្រាស់ជាបន្តបន្ទាប់។
ក្រោយពេលអនុវត្តការថ្នាំលេបព្យាបាលអស់តាមចំនួន រូបលោកជាឪពុកនិយាយលួងលោមកូន ដើម្បីទៅយកថ្នាំបន្តពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ ក៏ប៉ុន្តែត្រូវអ្នកជំងឺគេចវេសមិនទៅ អំឡុងពេលនោះអារម្មណ៍របស់កូនប្រុសគាត់ចេះតែនិយាយគ្មានការពិចារណាពុំដឹងខុសត្រូវ។

ទាក់ទិននឹងការបង្ហោះហ្វេកប៊ុករិះគន់សារ ឬអធិប្បាយនានារយៈពេលចុងក្រោយនេះ បុគ្គលឈ្មោះ ផុន កុលចំរើន ពុំបានរួមរស់នៅជាមួយក្រុមគ្រួសារបងប្អូនឡើយ ព្រោះតែការមិនស្តាប់ការអប់រំណែនាំរបស់ឪពុក និងកិច្ចសន្យាលើទី១ជាមួយសមត្ថកិច្ចនគរបាល រូបគេក៏សុំចិត្តទៅធ្វើខ្ទមមួយនៅកណ្តាលវាលស្រែដែលឆ្ងាយពីផ្ទះតែម្នាក់ឯង។

លុះ៦ថ្ងៃក្រោយមកគិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ថ្មីៗនេះ កម្លាំងនគរបាលស្រុកស្រែអំបិល ចុះទៅដល់ផ្ទះរបស់បុគ្គលឈ្មោះ កុលចំរើន គឺជួបតែឪពុកទេ ចំណែកកូនគាត់បាត់ដំណឹងសូន្យឈឹង ទៅទីណាទេ ទោះឪពុកព្យាយាមទាក់ទងទៅកូនស្រីរបស់លោកនៅឯភ្នំពេញ ក៏កូនស្រីនិយាយថាមិនបានឃើញរូបបងប្រុសដែរ។

ចំពោះមុខសមត្ថកិច្ចជំនាញ គឺលោក ទិត្យ សុផា បានសន្យាថានឹងខិតខំស្វែងរកកូនរបស់ខ្លួនឱ្យឃើញ ដើម្បីនាំយកមកផ្ទះវិញ ដោយសារកូនគាត់ម្នាក់នេះមានសតិមិនប្រក្រតីហើយឈប់ឱ្យគេប្រើទូរស័ព្ទស្មាតហ្វូនបន្តទៀត ព្រមទាំងប្រគល់ឱ្យសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំណែនាំលើកទី២ ក្នុងករណីមិនគោរពកិច្ចសន្យាណែនាំទេនោះនឹងអនុវត្តទៅតាមវិធានការច្បាប់ ៕