ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ពុទ្ធបរិស័ទ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយព្រះសង្ឃ និងឧបាសក ដែលគង់/រស់នៅក្នុងវត្ត អរុណវតី ដែលមានទីតាំងស្ថិតនៅ ផ្លូវលំ សង្កត់ត្រពាំងក្រសាំង ខណ្ឌពោធន៍សែនជ័យ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
មូលហេតុ៖ ព្រះសង្ឃ និងឧបាសក ៦ អង្គ/នាក់ ត្រូវបានធ្វើតេស្តរកឃើញ វិជ្ជមានកូវីដ១៩ បន្ទាប់ពីលោកគ្រូបង្រៀនម្នាក់ នៅសាលាពុទ្ធិកបឋមសិក្សា វត្តអនុណវតី ត្រូវបានធ្វើតេស្ដរកឃើញ វិជ្ជមានកូវីដ១៩។