មេអំបៅខ្មោច ចំនួន ៨៤៩ប្រភេទ មានវត្តមាន នៅកម្ពុជា

0

ភ្នំពេញ៖ ថ្ងៃនេះមិនគ្រាន់តែជាសប្តាហ៍ធម្មតានោះទេ។ តើដោយសារមូលហេតុអ្វី? ដោយសារតែចាប់ពីថ្ងៃទី១៧ ខែកក្កដាមក សប្តាហ៍ជាតិ នៃមេអំបៅខ្មោច ក៏បានឈានចូលមកដល់។ ដូច្នេះហើយ នៅឯមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) យើងមានបំណងអបអរចំពោះ មេអំបៅខ្មោចចំនួន ៨៤៩ប្រភេទ ដែលមានវត្តមាន នៅប្រទេសកម្ពុជា។

កាលពីសប្តាហ៍មុន យើងរីករាយទទួលស្វាគមន៍ លោក អូយេន រ៉ូដ្រីហ្គេ (Oyen Rodriguez) ដែលជាអ្នកថតរូប និងផលិតភាពយន្ត ដើម្បីចងក្រងឯកសារអំពីមេអំបៅខ្មោចនៅ ACCB។ មេអំបៅធម្មតា និងមេអំបៅខ្មោច ពួកវាស្ថិតនៅក្នុងលំដាប់ថ្នាក់ សត្វល្អិត ដែលមានក្រឡាស្លាបរាងដូចស្រកា (Lepidoptera- meaning scale wing)។ យ៉ាងណាក៏ដោយមនុស្សជាច្រើន នៅជុំវិញពិភពលោក ចាប់អារម្មណ៍ តែចំពោះមេអំបៅធម្មតា ហើយខ្លាចមេអំបៅខ្មោចទៅវិញ។ មេអំបៅធម្មតា និងមេអំបៅខ្មោច មានតួនាទីសំខាន់ដូចគ្នា នៅក្នុងស្ថានប្រព័ន្ធ របស់យើង។

ដោយមេអំបៅខ្មោច មានចំនួនប្រភេទច្រើនលើសលប់ ជាងមេអំបៅធម្មតា (រាប់តាមលំដាប់ថ្នាក់ មានរហូតដល់ទៅ ៨៩-៩៤%) ពួកវាសមនឹងទទួលបាននូវការស្រលាញ់ពេញចិត្តពីយើងដូចគ្នា។ មេអំបៅខ្មោចត្រូវ បានគេទទួលស្គាល់ថា ជាភ្នាក់ងារដំណើរលំអង ដ៏មានសារៈសំខាន់ និងជាប្រភពប្រូតេអ៊ីន ដែលមានប្រយោជន៍ ចំពោះសត្វជាច្រើនដូចជា ថលជលិក (សន្ដានកង្កែប) សន្ដានប្រចៀវ និងបក្សីសត្វ។

ការសិក្សាមួយបានបង្ហាញថា តាមកំណត់ត្រាសម្គាល់ បក្សីមួយក្បាលស៊ីដង្កូវមេអំបៅខ្មោចរហូតដល់ទៅហាសិបពាន់លាន (៥០,០០០,០០០,០០០) ក្បាលក្នុងមួយឆ្នាំ។

ក្នុងខណៈដែលទីជម្រក​របស់វាមានការរេចរឹល ការប្រើប្រាស់ ថ្នាំសំលាប់ សត្វល្អិត និងការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងដ៏ចម្បង​ចំពោះចំនួនមេអំបៅខ្មោច ទាំងនោះ។ ការប្រើប្រាស់អំពូល អគ្គិសនីសិប្បនិម្មិត ពេលយប់ កំពុងរួមចំណែក ដល់ការរុះរោយលំអង។ អំពូលអគ្គិសនី តាមដងផ្លូវទាក់ទាញ មេអំបៅខ្មោច ពន្យារពេល របស់ពួកវា កាត់បន្ថយពេលស្វែងរក ចំណី ស៊ីចំណី និងការធ្វើដំណើរលំអង។

បញ្ហានេះអាចជះឥទ្ធិពល មិនល្អដល់ប្រភេទមេអំបៅខ្មោច នាពេលអនាគត ដោយសារតែដំណើរស្វាហាប់ ដ៏សំខាន់របស់វា មានការខ្ជះខ្ជាយ ហើយប្រភពចំណី កាន់តែខ្វះខាត ដោយសារការបាត់បង់ ទីជម្រកផង។ ពេលស្វែងរកចំណី គឺមានតម្លៃណាស់ មិនមែនជាការឈ្លក់វង្វេង នឹងពន្លឺភ្លើងអំពូល អគ្គិសនីសិប្បនិម្មិត ដែលគ្មានប្រយោជន៍ ចំពោះពួកវានោះទេ។
ដោយសារមេអំបៅខ្មោច ត្រូវបានគេរកឃើញ នៅតាមទីជម្រកផ្សេងៗគ្នា​ ជាច្រើន ពួកវាបានក្លាយជាប្រភេទសត្វល្អិត ដ៏មានសារៈសំខាន់ ចំពោះសូចនាករស្រាវជ្រាវ ដោយសារតែភាពប្រែប្រួល របស់វាទៅនឹងការផ្លាស់ប្តូរ បរិស្ថាន។

ការពិនិត្យមើលនូវចំនួន និងរប៉ាយរស់នៅរបស់ពួកវា បានជួយផ្តល់នូវតម្រុយសំខាន់ៗ ចំពោះការផ្លាស់ប្តូរនៅក្នុង បរិស្ថានរបស់យើងមានដូចជា ផលប៉ះពាល់ពីបច្ចេកទេស កសិកម្មទំនើបបែបថ្មី ការបំពុលខ្យល់ និងការប្រែប្រួលអាកាសធាតុ។

ប្រភព៖ ACCB