ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករនី រកឃើញ អ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១០៨នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ១០៦នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ និងមកពីខេត្តកណ្ដាល ចំនួន២នាក់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣,២៥៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,៨៨៧នាក់ និងកំពុងសម្រាកព្យាបាល១,៣៤៧នាក់ ស្លាប់៥១នាក់។



