រកឃើញ អ្នកចាក់វ៉ាក់សាំង ទី៦លាន គឺជាស្រ្តី កសិករ រស់នៅខេត្តកំពង់ចាម

0

ភ្នំពេញ៖ មិនខុសពីអ្នកមុនៗ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងផ្ដល់ប្រាក់ឧបត្ថម្ភចំនួន១០លានរៀល និងសម្ភារមួយចំនួនទៀតដល់ អ្នកចាក់វ៉ាក់សាំងទី៦លាន គឺំលោកស្រី ផេង សឿន អាយុ៦៧ឆ្នាំ ជាកសិកររស់នៅ ភូមិតាអុង ឃុំអាអុង ស្រុកចំការលើ ខេត្ត កំពង់ចាម។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទិ១៩ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «មកដល់ថ្ងៃនេះកម្ពុជាយើងបាន ចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន៦លាននាក់
ស្មើនឹង៦០ភាគរយនៃប្រជាជន១០លាននាក់ដែលត្រូវចាក់។ លេខរៀងទី៦លានបានទៅលើប្អូនស្រី ផេង សឿនអាយុ៦៧ឆ្នាំជាកសិកររស់នៅ​ ភូមិតាអុង ឃុំអាអុង ស្រុកចំការលើ ខេត្ត កំពង់ចាម ដែលខ្ញុំសូមចូលរួមអបអរសាទរ។ លោកជំទាវ ឱ វណ្ណឌីន នឹងយកជំនួយថវិកា ១០លានរៀល និងសម្ភារៈផ្សេងទៀតដែលជាជំនួយ របស់ខ្ញុំទៅប្រគល់ជូនដោយផ្ទាល់»។

សូមបញ្ជាក់ថា បន្ទាប់ពីការចាប់ផ្តើម ចាក់វ៉ាក់សាំង កាលថ្ងៃ១០ ខែ កុម្ភៈ ២០២១ គឺម្ជុលទី១ បានទៅលោក ហ៊ុន ម៉ាណែត បន្ទាប់ៗមក បានរកឃើញមនុស្សទី១លាន បានទៅលោក ប៉ាន់ សុវណ្ណរិទ្ធិ ,អ្នកទី ២លាន បានទៅលោកស្រី ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការិនីរោងចក្រ ,អ្នកចាក់វ៉ាក់សាំង ទី៣លាន ជាស្ដ្រីមេម៉ាយឈ្មោះ ស៊ុ សំអឿន អាយុ៤៨ឆ្នាំ រស់នៅខេត្តកណ្ដាល ,អ្នកទី៤លាន ឈ្មោះ សូ សយ អាយុ៦៥ឆ្នាំ ជាយុទ្ធជនពិការ រស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង,អ្នកទី៥លាន ឈ្មោះ ណុប មាន អាយុ៧០ឆ្នាំ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ​និងទី៦លាន គឺបានទៅលោកស្រី ផេង សឿន អាយុ៦៧ ឆ្នាំជាកសិករ រស់ នៅភូមិតាអុង ឃុំអាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។