រកឃើញហើយ បុគ្គលដែលរត់ចេញ ពីមណ្ឌលចត្តាឡីស័ក ​នៅស្រុកអូរជ្រៅ

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា ឈ្មោះ ធឿន ប៊ុនពេជ្រ បានចូលខ្លួន មកទទួលការព្យាបាល បន្ទាប់ពី ឈ្មោះ ធឿន ប៊ុនពេជ្រ បានរត់គេចខ្លួន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ បានចុះស្រាវជ្រាវភ្លាមៗ និងបានកំណត់រកឃើញក្រុមគ្រួសារ ធឿន ប៊ុនពេជ្រ ដែលមានអាសយដ្ឋានស្ថិតនៅជើងភ្នំកន្ទួត ភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
់់
ក្រោយពី មានការចុះទៅធ្វើការពន្យល់ណែនាំ ក្រុមគ្រួសារ អ្នកជំងឺ ធឿន ប៊ុនពេជ្រ ឲ្យចូលរួមសហការ ជាមួយសមត្ថកិច្ច ដើម្បីទាក់ទងទៅអ្នកជំងឺ ឲ្យចូលខ្លួន មកទទួលការព្យាបាល និងហានិភ័យឆ្លង ដល់ប្រជាពលរដ្ឋផ្សេងៗទៀត រួចមក អ្នកជំងឺ រួមទាំងប្រពន្ធ ដែលកំពុងមានផ្ទៃពោះផងនោះ បានសម្រេចចិត្ត ជិះម៉ូតូ ពីទីកន្លែងលាក់ខ្លួន ដើម្បីមកទទួលការព្យបាល នៅមណ្ឌលវិទ្យាល័យខ្លាកូន ភូមខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយ ឈ្មោះ ធឿន ប៊ុនពេជ្រ តាមដាន សុខភាព របស់ខ្លួន ឬ ប្រសិនបើមានអាការៈ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។