ទៀតហើយ! ផ្ទុះកូវីដ នៅវត្តព្រែកលៀប រកឃើញករណីឆ្លង ជាច្រើនអង្គ/នាក់

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះបានឱ្យដឹងថា វត្តវត្តវ៉ារិន្ទ ហៅ​ វត្តព្រែកលៀប ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ព្រះសង្ឃ​ និងឧបាសក ជាច្រើនអង្គ/នាក់ ត្រូវបានធ្វើតេស្តរកឃើញ វិជ្ជមាន កូវីដ១៩។

អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ សូមអំពាវនាវដល់ ពុទ្ធបរិស័ទ ដែលបានទៅ​​ ឬមានទំនាក់ទំនងជាមួយព្រះសង្ឃ​ និងឧបាសក ដែលគង់/រស់នៅក្នុង ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី ១៥ ខែកក្កដា​ ឆ្នាំ២០២១សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕