ស្ថានភាពជំងឺកូវីដ១៩ នៅបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ

0

ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី១៧ កក្កដា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។

ក្នុងនោះរួមមាន៖

+ខេត្តកោះកុង បានរកឃើញការណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩២នាក់ថ្មី និងមានករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ១១៦នាក់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។

+ខេត្តពោធិ៍សាត់ (មិនមានតួលេខ)

+ ខេត្តប៉ៃលិន បានរកឃើញវិជ្ជមាន អ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន៦នាក់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។

+ខេត្តបាត់ដំបង បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥៨នាក់ថ្មី និងមានករណីជាសះស្បើយ១០៨នាក់ និង២នាក់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៨៩៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១០៥១នាក់ និងកំពុងសម្រាកព្យាបាល៨២៨នាក់ ស្លាប់១៩នាក់។

+ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៧៥នាក់ថ្មី និងមានករណី ជាសះស្បើយ១២៦នាក់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។

+ ខេត្តឧត្តរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៩៩នាក់ថ្មី ក្នុងនោះ (១២ករណី សហគមន៍ និង១៨៧ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន១៧ នាក់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ចាក់ថា គិតថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២.៧០២ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២.៥២៦ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៧៦ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៥១៥ នាក់ កំពុងសម្រាកព្យាបាលចំនួន ២.១៨១ នាក់ និងស្លាប់ចំនួន ០៦នាក់។

+ខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវីដ១៩ចំនួន១៣នាក់ ស្រី១០នាក់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២១ សរុបអ្នកវិជ្ជមានកូវីដ១៩ចំនួន៣៣២នាក់ ស្រី១៤២នាក់ កុមា២២នាក់ និងមានអ្នកជាសះស្បើយ១៥២នាក់ ស្រី៥៦នាក់ កុមារ១៣នាក់ ស្លាប់១នាក់៕