ឆ្លង​ចរន្តអគ្គិសនី​ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​មួយ​ខ្នង ​ទាំងស្រុង នៅ​សង្កាត់​បឹង​ទំពុន​ទី​១

0

​ភ្នំពេញ​ ៖​ លំនៅ​ឋាន​ប្រជាពលរដ្ឋ​១​ខ្នង ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ បំផ្លាញ​ទាំងស្រុង​ នៅ​វេលា​ម៉ោង​១៥​និង​៤០​នាទី​ ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២១​ ចំណុច​ផ្ទះ​គ្មាន​លេខ​ ផ្លូវ​៣BT​ ក្រុម​ទី​២​ ភូមិ​ចំរើន​ផល​ទី​១​ សង្កាត់​បឹង​ទំពុន​ទី​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ បណ្ដាល​មក​ពី​ករណី​ឆ្លង​ចរន្តអគ្គិសនី​ ។​

​លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ផ្ទះ​ម្ចាស់​ឈ្មោះ​ គួ​យ​ ផេង​ ភេទ​ស្រី​ អាយុ​៦៧​ឆ្នាំ​ ។​

​ក្នុង​ហេតុការណ៍​មួយ​នេះ​ បាន​បំផ្លាញ​ ផ្ទះថ្ម​បេតុង​ ដែល​មាន​ទំហំ​ ១២.៥​ម៉ែត្រ​ គុណ​ ១៧​ម៉ែត្រ​ ឆេះ​បន្ទប់​ចំនួន​ ៤​ អស់ទាំង​ស្រុង​ នឹង​ពុំ​បណ្ត​ល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​ ។​

សម្រាប់​ប្រតិបត្តិការ​សង្គ្រោះ​វិញ​ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ដ​ការិយាល័យ​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​ ចំនួន​ ៣​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ៣​ឡាន​ ស្មើ​ ១២​ម៉ែត្រគូប​ ទើប​រលត់​ទាំងស្រុង​ នៅ​វេលា​ម៉ោង​ ៤​និង​១៥​នាទី​ល្ងាច​ ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២១​ ៕