​ឃាត់ខ្លួន​បុរស​ម្នាក់ ប្រើប្រាស់​ដោយ​ខុសច្បាប់​ នូវ​សំលៀក​បំពាក់ ​អាជ្ញាធរ​និង​ក្លែងបន្លំ​ឯកសារ ​សាធារណៈ​

0

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​ សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ ខ្លួន​លេខ​១៨៥​ អ​.​យ​.​ថ​ ចុះ​ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០២១​ របស់​លោកស្រី​ សុង​ ឆ​វ័​ន្ត​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជ​ធ​នី​ភ្នំពេញ​ ពី​បទ​ ឆបោក​,​ ប្រើប្រាស់​ដោយ​ខុសច្បាប់ ​នូវ​សំលៀក​បំពាក់​ ជា​អាទិ៍​សម្រាប់​អាជ្ញាធរ​សាធារណៈ​ និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ អំឡុង​ខែកញ្ញា​ ឆ្នាំ​២០២០​ និង​អំឡុង​ខែមិថុនា​ ឆ្នាំ​២០២១​ ។​

ជនជាប់ចោទឈ្មោះ​ នាង​ ណុ​យ​ ហៅ​ ម៉ា​ប់​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ ទីលំនៅ​ភូមិ​ខ្វិត​ សង្កាត់​សាក់​សំពៅ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១២​និង​៣០​នាទី​ ត្រង់​ចំណុច​ភូមិ​វិហារ​សួគ៌​ ឃុំ​វិហារ​សួគ៌​ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ។​

​ករណី​នេះ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕