អាជ្ញាធរភ្នំពេញ រៀបចំទីតាំងបូជាសព អ្នកជំងឺកូវីដ នៅវត្តចំនួន៤ ហើយអនុញ្ញាតឱ្យសាច់ញាតិ១០នាក់ អាចចូលរួមពិធីបុណ្យសព

0

ភ្នំពេញ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រោយពីមន្ត្រីសុខាភិបាល បានវិចខ្ចប់សពអ្នកជំងឺកូវីដ-19 បានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសរួចរាល់ ក្រុមគ្រួសារ អាចទទួលយកសព ទៅបូជានៅទីកន្លែង ដែលបានកំណត់ដូចខាងក្រោម៖
១-វត្តអង្គតាមិញ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ
២-វត្តគោកបញ្ជាន់ ស្ថិតនៅផ្លូវវេងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ
៣-វត្តជន្លង់ម្លូ ស្ថិតនៅភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល
៤-វត្តក្រាំងធ្នង់ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ

មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតិឱ្យក្រុមគ្រួសារបងប្អូន សាច់ញាតិរបស់សពអ្នកជំងឺកូវីដ-19 ចូលរួមក្នុងពិធីបុណ្យសព បានត្រឹមតែ១០នាក់ប៉ុណ្ណោះ ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមវិធានសុខាភិបាល ៕