ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន១៩នាក់ថ្មី ខណៈមានករណីជាសះស្បើយ៥១នាក់ និងស្លាប់ម្នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៣៨០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៨៦២នាក់ និងកំពុងសម្រាកព្យាបាល៤៩៣នាក់ ស្លាប់២៥នាក់៕

