នោះ!​ រកឃើញបុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាច្រើននាក់ ឆ្លងជំងឺកូវីដ១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថាមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន២ គឺ (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ​អិលអូអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានរកឃើញបុគ្គលិក ជាច្រើនជានាក់ ឆ្លងជំងឺកូវីដ១៩។

ក្នុងនោះរួមមាន៖

+ អ្នកជំងឺកូវីដ១៩ ជាច្រើនអ្នក គឺជាបុគ្គលិកធ្វើការនៅ ការិយាល័យប្រតិបត្តិការ របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ​អិលអូអិលស៊ី (LOLC Microfinance) ដែលមានទីតាំងស្ថិតនៅផ្លូវ២៧១ ​សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ
? សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ​​ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ ទីតាំងខាងលើនេះ ចាប់ពិថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែកក្កដា ​ឆ្នាំ២០២១ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

+អ្នកកជំងឺ កូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK Microfinance) សាខាផ្លូវ ២៧១ ដែលមានទីតាំងស្ថិតនៅផ្លូវ២៧១ ​សង្កាត់ទំនប់ទឹក ខណ្ឌចំការមន សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ​​ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ ទីតាំងខាងលើនេះ ចាប់ពិថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែកក្កដា ​ឆ្នាំ២០២១ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។