ភ្នំពេញ៖ យុវជនម្នាក់ បានឡើងតខ្សែលើបង្គោលភ្លើងខុសបច្ចេកទេស បណ្តាលឲ្យឆ្លងចរន្តឆក់ស្លាប់ នៅចំណុចសួនរង្វង់មូលទូក ស្ថិតក្នុងភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី ។
តាមរបាយការណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ែន សិរី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិអូរោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ មុខរបរជាបុគ្គលិកក្រុមហ៊ុន (វិសាន់អេឡិចទ្រិចស៊ីធី) ។
ក្រោយកើតហេតុ ក្រុមការងារជំនាញ (ខេត្ត,ក្រុង) បានចុះពិនិត្យកន្លែងកើតហេតុ គឺ ជនរងគ្រោះបានស្លាប់ដោយសារ ការឆក់ខ្សែភ្លើងប្រាកដមែន ហើយបានប្រគល់សព ជូនសាច់ញាតិដើម្បីធ្វើពិធីបុណ្យតាមប្រពៃណី៕


