ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណិរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន ៨២នាក់ថ្មី តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីខេត្តកណ្ដាល ២នាក់ និងមកពីខេត្តស្វាយរៀង ១នាក់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៧៣៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១,៥៤៨នាក់ និងកំពុងសម្រាកព្យាបាល១,១៥២នាក់ ស្លាប់៣៩នាក់៕



