ភ្នំពេញ៖ រដ្ឋបាលក្រុងកំពង់ឆ្នាំង សម្រេចបិទជាបណ្តោះអាសន្នទីតាំងក្រុមហ៊ុន វីរៈប៊ុនថាំ ភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១តទៅ រហូតដល់មានការសម្រេចជាថ្មី បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ធ្លាប់បានចេញ-ចូល ទីតាំងខាងលើ។

