ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាមការចង្អុលដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាតគឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកវរសេនីយ៍ឯកលឹមពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌលោកវរសេនីយ៍ឯក សគឹមឡុង អធិការនគរបាលស្រុកមោងឬស្សី បាដឹកនាំធ្វេីការស្រាវជ្រាវ និងឃាត់ខ្លួនជនសង័្សយ ក្នុងអំពេីលួចទូរស័ព្ទម្នាក់ឈ្មោះ ខូវ ចាន់នី ហៅតក់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាន នគរបាលស្រុក ដេីម្បីធ្វេីការស្រាវជ្រាវ។
សូមជម្រាបជូនថាមុននឹងឈានដល់ ការឃាត់ខ្លួន ជនសង័្សយខាងលេីនេះ គឺកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២និ៣០នាទីថ្ងៃត្រង់ នៅចំណុចក្រុមទី១១ ភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីលួច(ទូរសព្ទ័) កើតឡើងបង្កដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានចូលធ្វើសកម្មភាព លួចទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ មិនចាំសេរី ជារបស់ជនរងគ្រោះឈ្មោះ ធៀម សំបូរ ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅចំណុចកើតហេតុ ដែលទុកនៅលើតុខាងក្រោមផ្ទះ។
បន្ទាប់ពីដឹងថាបាត់ទូរស័ព្ទជនរងគ្រោះ បានប្តឹងចូលមកសមត្ថកិច្ចនគរបាលហេីយក្រោយទទួលបាន ព័ត៌មាន សមត្ថកិច្ចនគរបាលស្រុកនិងនគរបាលប៉ុស្តិ៍រដ្ឋបាលមោង បានធ្វេីការស្រាវជ្រាវ រហូតកំណត់មុខសញ្ញា បាននិងឈានទៅធ្វេីការឃាត់ខ្លួន ជនសង្ស័យខាងលេ ីតែម្តង។
នៅចំពោះមុខ សមត្តកិច្ចជនសង្ស័យ បានឆ្លើយសារភាព ថារូបគាត់ពិតជា បានលួចទូរស័ព្ទ របស់ឈ្មោះធៀម សំបូរ ប្រាកដមែន ហើយទូរស័ព្ទ ដែលលួចបាននេះ គឺរូបគាត់ជិះរថយន្ត ឈ្នួលយកទៅលក់អោយ បុរស់ម្នាក់(មិនស្គាល់អត្តសញ្ញាណ)ជាអ្នករត់ម៉ូតូឌុប នៅម្ដុំមុខរូបសំណាកលោកតាដំបងក្រញ៉ូង ក្នុងក្រុងបាត់ដំបងខេត្តបាត់ ដំបងបានតម្លៃត្រឹមតែ១៣០,០០០រៀល ហេីយបានជិះរថយន្តឈ្នួល ត្រឡប់ទៅស្រុកមោងឫស្សីវិញ រំលងបានមួយថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
បច្ចុប្បន្ន ជនស្ស័យត្រូវបានរៀបចំ សំណុំរឿងបញ្ជូនមកកាន់ ការិយាល័យជំនាញ នៅស្នងការដ្ឋាន ដេីម្បូីអនុវត្តតាមច្បាប់ ៕