ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋរស់នៅភូមិអន្លង់ជ្រៃ ឃុំកក់ ខេត្តត្បូងឃ្មុំ បានរាយការណ៍មក ប៉ុស្តនគរបាលរដ្ឋបាលកក់ ថាគាត់បានទិញដីខ្សាច់ចំនួន ១រថយន្ត មកចាក់នៅផ្ទះ ក៏ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ១គ្រាប់ ។
បន្ទាប់ពីទទួលព័ត៌មាន កម្លាំងប៉ុស្តនគរបាលរដ្ឋបាលកក់ បានចុះទៅដល់ទីតាំងខាងលើ ហើយក៏បានដាក់ផ្លាកសញ្ញា ប្រយ័ត្នគ្រោះថ្នាក់ ។
បច្ចុប្បន្នការិយាល័យ បានរាយការណ៍ជូនអង្គភាព CMAC រួចហើយ ៕


