វ៉ាក់សាំងចិន (Sinovac&sinopharm) បានចូលក្នុងបញ្ជីឈ្មោះ នៃយន្តការ COVAX យ៉ាងជោគជ័យ!

0

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា វ៉ាក់សាំងចិនស៊ីណូហ្វាមនិងវ៉ាក់សាំងចិនស៊ីណូវ៉ាក់បានចូលក្នុងបញ្ជីឈ្មោះនៃយន្តការCOVAXយ៉ាងជោគជ័យ!។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក ស្ថាតទូតចិនបានលើកឡើងថា «នាថ្ងៃទី១២ ខែកក្កដា សម្ព័ន្ធថ្នាំបង្ការសកល(GAVI)បានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញមុន(Pre Order)ជាមួយក្រុមហ៊ុន China National Pharmaceutical Group Corporation និងក្រុមហ៊ុន Sinovac Biotech។ នេះមានន័យថា វ៉ាក់សាំងចិនស៊ីណូហ្វាម និងវ៉ាក់សាំងចិនស៊ីណូវ៉ាក់ បានចូលក្នុងបញ្ជី ឈ្មោះនៃយន្តការCOVAX និងព្រមទាំងអាចផ្គត់ផ្គង់វ៉ាក់សាំង ជូនដល់យន្តការCOVAX ដើម្បីប្រើប្រាស់ក្នុងកិច្ចទប់ស្កាត់ ជំងឺវីរុស នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដោយចាប់ពីខែកក្កដា នេះតទៅ»។

ស្ថានទូតបញ្ជាក់បន្ថែមថា «យោងតាមកិច្ចព្រមព្រៀងខាងលើ ក្រុមហ៊ុនចិនទាំងពីរនេះ នឹងផ្គត់ផ្គង់វ៉ាក់សាំង កូវីដចំនួន១១០លានដូស ទៅកាន់យន្តការCOVAX មុនចុងខែតុលាឆ្នាំនេះ នឹងបន្តផ្គត់ផ្គង់ រយៈពេលវែង ជាបន្តបន្ទាប់»។

ស្ថានទូតបន្តថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនចិនទាំងពីរនេះជាមួយនឹងសម្ព័ន្ធ GAVI ជាការបង្ហាញពីលក្ខណៈសំខាន់ នៃការអនុវត្តសកម្មភាព ជាក់ស្តែងរបស់ចិន ក្នុងការចាត់ទុក វ៉ាក់សាំងជា “ផលិតផលសាធារណៈ” ៕