ស្ថានភាពជំងឺកូវីដ១៩ នៅបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ

0

ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី១២ កក្កដា នៅក្នុងខេត្តចំនួន៦ (កោះកុង ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។

ក្នុងនោះរួមមាន៖

+ខេត្តកោះកុង រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨៧នាក់ថ្មី ខណៈមានករណីជាសះស្បើយ ចំនួន៤៦នាក់ និងស្លាប់ជនជាតិខ្មែរ ចំនួន ០២នាក់ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។

+ខេត្តប៉ៃលិន រកឃើញវិជ្ជមាន អ្នកជំងឺកូវីដ១៩ ចំនួន២ករណី និងជាសះស្បើយ ចំនួន២០នាក់ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។

+ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩នាក់ថ្មី ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគន៍ ២០កុម្ភៈ ចំនួន៤៧នាក់ ជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន២នាក់ ខណៈមានករណីជាសះស្បើយចំនួន ៥២នាក់ និងករណីស្លាប់០១នាក់ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៥៧៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧៥២នាក់ និងកំពុងសម្រាកព្យាបាល៨១១នាក់ ស្លាប់១១នាក់។

+ខេត្តបន្ទាយមានជ័យ រកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៨៩នាក់ថ្មី ខណៈមានករណី ជាសះស្បើយ ២១៨នាក់ផងដែរ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។

+ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៥០នាក់បន្ថែមទៀត ក្នុងនោះ(០១ករណី សហគមន៍ និង១៤៩ នាក់ នាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន៥៦នាក់ ផងដែរ នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១.៩៧៥ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ១.៨២៦ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៤៩ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៤២៧ នាក់ កំពុងសម្រាកព្យាបាលចំនួន ១.៥៤៤ នាក់ និងស្លាប់ចំនួន ០៤នាក់។

+ខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវិដ១៩ចំនួន០៤នាក់ ស្រី០២នាក់ និង ជាសះស្បើយ ០៨ នាក់ ស្រី០៤នាក់ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៕