រកឃើញអ្នកឆ្លង ជំងឺកូវីដ ចំនួន១១៧នាក់ថ្មី និងមានករណីស្លាប់ម្នាក់ នៅខេត្តព្រៃវែង

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័តមាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៧៧នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ មកពីខេត្តស្វាយរៀង ១២នាក់ មកពីក្បូងឃ្មុំ ២នាក់ និងមកពី កំពង់ឆ្នាំ១នាក់ និងមាន ករណីស្លាប់ម្នាក់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នងឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២,៤៧៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,៤៥៩នាក់ និងកំពុងសម្រាកព្យាបាល ៩៨១នាក់ ស្លាប់៣៨នាក់៕