យុវជនម្នាក់មានវិបត្តិផ្លូវចិត្ត គិតខ្លីសម្រេចបញ្ចប់ ជីវិតខ្លួនឯង

0

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១១៖២៤នាទី មានករណីចងកនៅចំណុចផ្ទះឈ្មោះប៉ុល សៀម ភេទស្រី អាយុ៨៥ឆ្នាំ ស្ថិតក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះមានឈ្មោះជុន សុធា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិឃុំសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ បានយកក្រម៉ាទៅចងកធ្វើ អត្តឃាតសម្លាប់ខ្លួនឯង នៅនឹងធ្នឹមផ្ទះ បណ្ដាលឲ្យស្លាប់។

ឆ្លងតាមការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យរបស់ កម្លាំងជំនាញបច្ចេកទេស អាជ្ញាធរមូល បញ្ជាក់ថាឈ្មោះខាងលើ ពិតជាធ្វើអត្តឃាតចងកសម្លាប់ ខ្លួនឯងពិតប្រាកដមែន។ មូលហេតុគឺបណ្ដាលមកពី មានវិបត្តិផ្លូវចិត្ត ៕