មន្រ្តីសុខាភិបាល ប្រាប់ពលរដ្ឋ កុំឱ្យលាក់បាំងខ្លួនឯង មានជំងឺកូវីដ-១៩

0

ភ្នំពេញ ៖ លោក ង៉ូវ កាង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំលាក់ខ្លួនឯង មានវិជ្ជមានជំ ងឺកូវីដ-១៩ ត្រូវរាយការណ៍ ទៅអាជ្ញាធរភ្លាមៗ តាមលេខទូរស័ព្ទ «12 22» ហើយមកដល់ពេលបច្ចុប្បន្ននេះ មានជំងឺ កូវីដ-១៩ ចំនួន១០៣៣នាក់ហើយ កំពុងសម្រាកព្យាបាលជំងឺនៅតាមផ្លូវខ្លួនឯង ក្នុងនោះ ព្យាបាលជា ចំនួន២៦៨នាក់ ។

ការអំពាវនាវរបស់ ក្រសួងសុខាភិបាល បែបនេះក្រោយពីមានប្រជាពលរដ្ឋមួយចំនួន ពិនិត្យតេស្ដរហ័ស ឃើញជំងឺកូវីដ-១៩ បានលាក់ព័ត៌មានទៅអាជ្ញាធរ ព្រោះ ខ្មាស់គេ ជាដើម។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី គោលបំណងផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ លោក ង៉ូវ កាង បានថ្លែងថា ពេលដឹងថាសមាជិកខ្លួនឯងវិជ្ជមានកូវីដ-១៩ ត្រូវធ្វើយ៉ាងម៉េចដាក់ខ្លួនឲ្យដាច់ពីសហគម ពីសមាជិកគ្រួសារ អ្នកដទៃទៀត។ លោកថា ប្រជាពលរដ្ឋ គឺជាកោតសិការមួយយ៉ាងសំខាន់ ក្នុងកាត់ផ្ដាច់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេស ដូច្នេះ មិនអាចដាក់បន្ទុកទៅលើរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ឡើយ។

លោក បញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់ ពុក ម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ ពេលដឹងថា សមាជិកខ្លួន ពេលដឹងថា ខ្លួន វិជ្ជមានដោយតេស្ដ សូមប្រញាប់ប្រញាល់ ទាក់ទងលេងទូរស័ព្ទ ដែលសាលារាជធានីភ្នំពេញ បានបង្ហាញ»។

លោក បន្ដថា លេខទូរស័ព្ទទាន់ហេតុការរបស់ ក្រសួងសុខាភិបាលកំពុងដាក់ដំណើរការលេខ 12 22 សម្រាប់ផ្ដល់ព័ត៌ មានព្យាបាលដោយខ្លួនឯងនៅតាមផ្ទះ។ លោក ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋមួយចំនួន បើមិនមានអ្វីចាំបាច់ កុំ ខ ទៅរំខាន។

លោក បន្ថែមថា រដ្ឋាភិបាល អនុញ្ញាតឲ្យមានការធ្វើតេស្តរកកូវីដ-១៩ដោយខ្លួនឯង ក្នុងករណីសង្ស័យជាប់ពាក់ព័ន្ធ នឹងអ្នកជំងឺកូវីដ-១៩។ ដូច្នេះប្រសិនបើ នៅពេលធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ទោះបីជាគ្មានរោគសញ្ញាក៏ដោយ កុំលាក់លៀម ត្រូវទាក់ទងទៅអាជ្ញាធរដើម្បីក្លាយជាអ្នកជំងឺដែលទទួលស្គាល់ដោយមន្ត្រីអាជ្ញាធរ សម្រាប់ការព្យាបាលនៅផ្ទះ។ ប្រសិន ប្រជាពលរដ្ឋលាក់លៀម មិនអាចកាត់ផ្ដាច់ជំងឺកូវីដ-១៩ នៅកម្ពុជាបានឡើយ។

លោក បញ្ជាក់ទៀតថា «ធ្វើយ៉ាងម៉េចបើដឹងថាខ្លួន វិជ្ជមានហើយ ត្រូវដាក់ខ្លួនដាច់ដោយឡែក ជាការសំខាន់ណាស់ ហើយទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ឬទាក់ទងទៅលេខ 12 22 ដើម្បីសុំអន្ដរាគមន៍ ការធ្វើបែបនេះ ជាការចូលរួម យ៉ាងសំខាន់ បើយុទ្ធការរដ្ឋបាល បើយុទ្ធការអប់រំ យុទ្ធការច្បាប់ យើងនឹងមាន តែយើងខ្ញុំអ្នកបច្ចេកទេសចង់បាននោះ ភ្ញាសរំលឹក កុំលាក់ មានបងប្អូនប្រជាពលរដ្ឋមួយចំនួន ចេះតែគិតថា ពេលប្រាប់គាត់វិជ្ជមានទៅ ដូចជា មានគេរើសអើម ហាក់ធ្វើឲ្យគាត់ខ្មាស់គេ ជាការយល់ច្រលំហើយ ក្នុងបរិបទកូវីដ យើងនិយាយឲ្យត្រង់ទាំងអស់គ្នា ត្រង់ទៅ ត្រង់មក កូវីដ ជាជំងឺឆ្លងក្នុងសហគម កូវីដមិនមែនជាជំងឺមួយ ដែលឆ្លងដោយសារខិលខូចទេ»៕