សូមប្រុងប្រយ័ត្ន! ផ្ទុះកំប៉ុងហ្គាស់ ឆេះផ្ទះប្រជាពលរដ្ឋ នៅខណ្ឌទួលគោក

0

ភ្នំពេញ៖ នៅវេលាម៉ោង១០នឹង១៥នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ មានករណីអគ្គីភ័យ មួយកន្លែងកើតឡើងនៅផ្លូវលេខ១១៨ ផ្ទះលេខ១៩ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឪ សំអាត ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរ មេផ្ទះ។ លោកនាយការិយាល័យបន្តថា មូលហេតុៈ ផ្ទះកំប៉ុងហ្គាស់។ ផ្ទះល្វែង (ទំហំ០៤ម៉ែត្រ×០៦ម៉ែត្រ)។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បញ្ជាក់ថា ក្នុងហេតុការណ៍អគ្គិភ័យនោះបណ្តាលឱ្យឆេះ អស់ចំនួនពីរបន្ទប់ និងពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ហើយក៏ពុំបានបណ្តាលឱ្យមានមនុស្សស្លាប់ឬរបួសឡើយ។ សមត្ថកិច្ចបានជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើនិង១២ម៉ែត្រគូប ទើបគ្រប់គ្រងស្ថានការណ៍ទាំងស្រុងបាន ៕