ខេត្តកំពង់ធំ! រកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន២២នាក់ថ្មី ខណៈមានករណីជាសះស្បើយ៥៥នាក់ និងស្លាប់ម្នាក់

0

ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ២២នាក់ថ្មី ខណៈមានករណីជាសះស្បើយ៥៥នាក់ និងស្លាប់ម្នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២២១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦៩១នាក់ និងកំពុងសម្រាកព្យាបាល ៥១០នាក់ ស្លាប់២០នាក់៕