រដ្ឋាភិបាល បញ្ចេញឈើប្រណិត ជាង១ពាន់ម៉ែត្រគូប ធ្វើក្តារមឈូស សម្រាប់អ្នកស្លាប់ ដោយសារជំងឺកូវីដ១៩

0

ភ្នំពេញ៖ ក្រសួងបរិស្ថានបានយក ឈើប្រណីតប្រភេទលេខ១ លេខ២ និងលេខ៣ ដែលរឹបអូសបានពីការលួចកាប់ខុសច្បាប់ជាង១ពាន់ម៉ែត្រគូប ធ្វើក្តាមឈូស សម្រាប់អ្នកស្លាប់ ដោយសារជំងឺកូវីដ១៩។ នេះបើតាមអ្នកនាំពាក្យ ក្រសួង។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថា នបានឲ្យដឹងនៅថ្ងៃទី១១ខែកក្កដាឆ្នាំ២០២១ថាដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានថ្លែងថា«ទោះបីជាប្រទេសយើងក្រ តែមិនត្រូវឱ្យពលរដ្ឋខ្មែរយើងស្លា ប់ដោយអណោចអធមឡើយ» ក្រសួងបរិ ស្ថានបានយកឈើដែ លមន្ត្រីឧទ្យានុ រក្សបង្ក្រាបរឹបអូស បានពីការបង្ក្រាបបទល្មើស ធនធានធម្មជាតិ ដើម្បីធ្វើក្តារមឈូសផ្តល់ជូន គណៈកម្មការជាតិប្រឆាំង នឹងជំងឺកូវីដ១៩ ដើម្បីប្រើប្រាស់ ដាក់តម្កល់សពអ្នកជំងឺកូវីដ១៩ ដែលបានទទួលមរណភាព។

លោកបញ្ជាក់ថា៖« ក្រសួងបរិស្ថាន នឹងយកឈើសរុបប្រមាណ ១៣៤៧ ម៉ែត្រគូបដែល រឹបអូសបានមកពីការបង្ក្រាបបទល្មើសធនធានធម្មជាតិពីឆ្នាំ២០២០ និងឆ្នាំ២០២១ នេះ ដើម្បីផលិតក្តារមឈូស។ តាមការ ប៉ាន់ស្មាន ឈើដែលស្ថិតក្នុងក្រ បខណ្ឌក្រសួងបរិស្ថានអាចនឹងផលិតក្តារឈូសបានប្រមាណជាង ១០០០ មឈូស»។

បើតាមអ្នកនាំពាក្យដដែល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ មន្ទីរបរិស្ថានខេត្តចំនួន ១៧ ដែលមានឈើស្រាប់បានផលិតក្តារមឈូសបានចំនួន ៤០៥ និងបានកំពុងបន្តការផលិតបន្ថែមទៀត។

ជាមួយគ្នានោះដែរ លោកក៏បានឲ្យដឹងទៀតថា ក្តារមឈូសដែលផលិត បានត្រូវបានប្រគល់ជូន អនុគណៈកម្មការគ្រប់គ្រងសព អ្នកជំងឺកូវីដ១៩ ដើម្បីសម្របសម្រួល ចាត់ចែងនិង ចែកចាយទៅដល់ អនុគណៈកម្មការ ប្រឆាំងនឹងជំងឺកូវីដ១៩ ថ្នាក់ខេត្តដើម្បីប្រើប្រា ស់ដាក់សពអ្នកជំងឺកូវីដ១៩។ បច្ចុប្បន្ននេះ ក្តារមឈូសដែលផលិតបាន ត្រូវបានយកទៅប្រើប្រាស់ខ្លះៗហើយ។

អ្នកនាំពាក្យបានលើកឡើងថា ការផលិតក្តារមឈូស សម្រាប់អ្នកស្លាប់ ដោយសារកូវីដ១៩ គឺស្ថិតតែក្របខណ្ឌ ក្រសួងបរិស្ថានមួយ ហើយនេះគឺជាការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី របស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខប្រជាពលរដ្ឋខ្មែរ ហើយ នេះគឺជាការរក្សាកិត្តិយស និងតម្លៃជាមនុស្សរបស់រាជរដ្ឋាភិបាល
កម្ពុជាចំពោះពលរដ្ឋខ្មែរ ហើយជាប្រពៃណីទំនៀមខ្មែរ ក្នុងការគោរពចំពោះសព និងការជូនដំណើរជាចុង ក្រោយចំពោះ ពលរដ្ឋអ្នកជំងឺកូវីដ១៩ ដែលជាអកុល បានស្លាប់បាត់បង់ជីវិតក្នុង បរិបទនៃ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩នេះ។

សូមជម្រាបថា កន្លងមកនេះសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ធ្លាប់មាន បប្រសាសន៍ថាការរៀបចំ ឱ្យសពមានមឈូស បានត្រឹមត្រូវ គឺជាការគោរពដល់សព។ ពីព្រោះសាច់ញាត្តិ មិនអាចជូនដំណើរសព ដែលស្លាប់ដោយសារជំងឺកូវីដ១៩ ដោយផ្ទាល់បាននោះទេ៕