កូវីដមិនថមថយ៖ ស្លាប់២១នាក់ រកឃើញឆ្លងថ្មី៩៨១នាក់ និងជាសះស្បើយ៨១៥នាក់

0

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីឌ១៩ ចំនួន៩៨១នាក់ថ្មី ខណៈមានករណី ជាសះស្បើយ ៨១៥ នាក់ និងស្លាប់២១ នាក់។

ក្រសួងបញ្ជាក់ថា ក្នុងនោះ ជាករណីឆ្លងសហគមន៍ ៧២២នាក់ និងអ្នកដំណើរពីបរទេស ២៥៩នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦០ ៩៥៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៥២ ៤៧៥នាក់ និងស្លាប់៩០២នាក់៕