ស្ថានភាពជំងឺកូវីដ១៩ នៅបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ

0

ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី៨ កក្កដា នៅក្នុងខេត្តចំនួន៦ (កោះកុង ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។

ក្នុងនោះរួមមាន៖

+ខេត្តកោះកុង រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩១នាក់ថ្មី និងករណីជាសះស្បើយជំងឺកូវីដ-១៩ចំនួន៣៧នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។

+ខេត្តប៉ៃលិន រកឃើញវិជ្ជមាន អ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន ៥នាក់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។

+ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៥នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ២២នាក់ និងករណីស្លាប់០១នាក់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៥២៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧០០នាក់ និងកំពុងសម្រាកព្យាបាល៨១៥នាក់ ស្លាប់១០នាក់។

+ ខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥៨នាក់ថ្មី និងមានករណីជាសះស្បើយចំនួន១៤៤នាក់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។

+ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៤៨ នាក់ថ្មី ក្នុងនោះ(០៤ករណី សហគមន៍ និង១៤៤ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន២០ នាក់បន្ថែមទៀតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១.៥៨៥ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ១៤៣៨ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៤៧ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៣១៣ នាក់ កំពុងសម្រាកព្យាបាលចំនួន ១២៦៨ នាក់ និងស្លាប់ចំនួន ០៤នាក់។

+ខេត្តព្រះវិហារ រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០៦នាក់បន្ថែមទៀត ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១៕