អាជ្ញាធរខេត្តសៀមរាប បន្តរកឃើញ​អ្នកឆ្លងឆ្លងជំងឺកូវីដ ចំនួន១៤២នាក់ថ្មី និងមានករណីជាសះស្បើយ២៥នាក់

0

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាស ព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៤២នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន២៥នាក់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២២៨០នាក់ បានព្យាបាលជាសះស្បើយចំនួន៧៦៣នាក់ ស្លាប់២២នាក់ និង១៤៩៥នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕