ព្រោះតែភ្លើងប្រច័ណ្ឌ ប្ដីច្របាច់កប្រពន្ធ សម្លាប់ចោលក្នុងបន្ទប់ជួល យ៉ាងសាហាវព្រៃផ្សៃ

0

ភ្នំពេញ៖ ព្រោះតែភ្លើងប្រច័ណ្ឌ បុរសជាប្ដីបានធ្វើសកម្មភាពខ្ទប់មាត់ និងច្របាចកប្រពន្ធ សម្លាប់ចោលក្នុងបន្ទប់ជួល ១កន្លែង ​ស្ថិតនៅ​ភូមិ៤ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង កាល​ពី​យប់រំលងអាធ្រាត ថ្ងៃទី៨ ខែកក្ត​ដា ឆ្នាំ២០២១ ។

ជនរងគ្រោះ​មាន​ឈ្មោះ អី សះ ភេទ​ស្រី អាយុ៣៩ឆ្នាំ ខ្មែរ​អីស្លាម មុខរបរ​លក់​អីវ៉ាន់តាម​រថយន្ត មាន​ទីលំនៅ​ភូមិចាម​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល ។ ចំណែក​ជន​សង្ស័យ​ជា​ប្ដី​ឈ្មោះ យ៉ា ហ្វា ភេទ​ប្រុស អាយុ៤១ឆ្នាំ ខ្មែរ​អី​ស្លាម មុខរបរ​លក់​អីវ៉ាន់​តាម​ឡាន មាន​ទីលំនៅ​ភូមិ​ជយោ ឃុំ​ជយោ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាន​ឲ្យដឹង​ថា ដោយ​មានការ​សង្ស័យ​ឮ​សំឡេង កូនក៏​នាំគ្នា​គាស់​កញ្ចក់​បង្អួច មើលឃើញ​ជនសង្ស័យ​កំពុង​ប្រព្រឹត្ត ដោយ​ច្របាច់ក​នឹង​ខ្ទប់​មាត់​ជនរងគ្រោះ ហើយ​នាំគ្នា​គាស់​ទ្វារ​ទៅ​ជួយ តែ​ជនរងគ្រោះ​ត្រូវបាន​បាត់បង់​ជីវិត ទៅហើយបាន​រាយការណ៍​មក​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។

​បច្ចុប្បន្នជនសង្ស័យ​ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ អធិការដ្ឋាន​នគរបាល​ក្រុង​ព្រៃវែង ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ​៕