ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពីករណី ករណីស្លាប់បុរស-ស្រ្តីជនជាតិខ្មែរ ៣នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ និងរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦៤នាក់ថ្មី ក្នុងនោះក្រុងកំពង់ចាម៦នាក់ ស្រុកកំពង់សៀម២នាក់ ស្រុកបាធាយ១៦នាក់ ស្រុកស្ទឹងត្រង់៤នាក់ ស្រុកព្រៃឈរ៥នាក់ ស្រុកកោះសូទិន៣នាក់ ស្រុកជើងព្រៃ៨នាក់ ស្រុកស្រីសន្ធរ៦នាក់ ស្រុកកងមាស១នាក់ ស្រុកចំការលើ១១នាក់ និងមកពីខេត្តតាកែវ១នាក់ និងខេត្តត្បូងឃ្មុំ១នាក់។