ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហូបស៊ុប ឬមានទំនាក់ទំនង ជាមួយបុគ្គលិកធ្វើការនៅ ហាង ស៊ុប ហុយ ហុយ សាខាសាលាព្រះស៊ីសុវត្ថិ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៨៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ចំនួន ៨នាក់ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។ ដូច្នេះសូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព ៕