ភ្នំពេញ៖ លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ឲ្យដឹងថា ក្រសួងសុខាភិបាល បាននិងកំពុងសិក្សាលទ្ធភាព បង្កើតមជ្ឈមណ្ឌលផលិតវ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាហើយ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី៨ កក្កដានេះ លោក ហេង សុខគង់ បានមានប្រសាសន៍ថា «សូមអបអរសាទរ ទីបំផុតក្រសួងសុខាភិបាល បាននិងកំពុងសិក្សាលទ្ធភាព បង្កើតមជ្ឈមណ្ឌលផលិតវ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាហើយ» ។
