រន្ធត់ណាស់! ស្រ្តីម្នាក់ដេកស្លាប់ ក្នុងថ្លុកឈាម សង្ស័យករណីឃាតកម្ម (ប្ដីចុងសម្លាប់)

0

ភ្នំពេញ៖ ស្ត្រីម្នាក់បានដេកស្លាប់ នៅក្នុងថ្លុកឈាម សង្ស័យប្តីក្រោយយកពូថៅកាប់ ក្រោយពេលទៅខ្ចីលុយពីធនាគារ ចំនួន៥ពាន់ដុល្លារ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខេត្តកំពង់ស្ពឺ ក្រោយពីទទួលដំណឹង សមត្ថកិច្ចស្រុកឱរ៉ាល់បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ កាលពីល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ ដែលស្ថិតនៅក្នុង ភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចស្រុកឱរ៉ាល់ បានឲ្យដឹងថានៅមុនពេលភ្ញាក់ផ្អើល ដល់សមត្ថកិច្ច គឺទទួលបានព័ត៌មានពីក្មេងស្រី ឈ្មោះ ជុំ វណ្ណលីណា អាយុ១៦ឆ្នាំ ជាកូនស្រីបង្កើត របស់ស្ត្រីរងគ្រោះបានប្រាប់ថា មានជម្លោះប្រកែកគ្នា យ៉ាងតឹងសរសៃ.ក រវាងឪពុកនិងម្តាយ របស់ខ្លួន ។

សមត្ថកិច្ចស្រុកឱរ៉ាល់បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងបានរាយការណ៍ជូនទៅថ្នាក់លើ សុំគោលការណ៍ ឲ្យក្រុមគ្រូពេទ្យ ស្រុក និងពេទ្យខេត្តចូលរួមពិនិត្យ ដោយសាររវល់ ទើបថ្នាក់លើប្រគល់ការងារឲ្យកម្លាំងសមត្ថកិច្ច ស្រុកធ្វើការពិនិត្យ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា សពស្ត្រីរងគ្រោះ មានឈ្មោះ សាន សុភាព ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ក្រោយពិនិត្យលើ សព ឃើញមានស្នាមរបួសត្រង់ក្បាល ផ្នែកខាងក្រោយ និងមានស្នាមរបួសដាច់សាច់.ក ដល់ឆ្អឹងប្រវែង ៨សង់ទីម៉ែត្រ ជម្រៅ ៥សង់ទីម៉ែត្រ នៅផ្នែក.ក ក្រោមត្រចៀកខាងស្តាំ នៅក្បែរសាកសពមានពូថៅ ១ កំប៉ុងស្រាបៀរផឹករួច ២កំប៉ុង កញ្ចប់បារីនិងដែកកេះពណ៌ក្រហមមួយ។

ចំណែកប្តី ដែលជាជនសង្ស័យ ក្រោយពីរសម្លាប់ប្រពន្ធរួចហើយ បានរត់គេចខ្លួនបាត់ស្រម៉ោលតែម្តង។ តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវជាប្តីនោះ មានឈ្មោះ ចក យឿន ហៅវឿនខ្លះ(ហៅតាជាង) ភេទប្រុស អាយុ ៦៨ឆ្នាំ រស់នៅជាមួយស្ត្រីរងគ្រោះក្នុងភូមិ ឃុំ ស្រុក ខាងលើ មានស្រុកកំណើត នៅភូមិព្រះបាទជាន់ជុំ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។

សមត្ថកិច្ចបានបន្ថែមទៀតថា តាមការបំភ្លឺរបស់ឈ្មោះ ជុំ វណ្ណលីណា ភេទស្រី អាយុ១៦ឆ្នាំ ត្រូវជាកូន បានបញ្ជាក់ថា ខ្លួនមិនដេកនៅផ្ទះ ជាមួយម្តាយទេ គឺទៅដេកនៅផ្ទះ អុំ រ៉ាន រហូត ហើយនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៦យប់ ឈ្មោះ ចក យឿន ហៅតាជាង (ជាឪពុកចុង) បានជិះម៉ូតូឌុបម្តាយរបស់ខ្លួន ទៅហៅខ្លួនអោយមកដេកផ្ទះ តែខ្លួនមិនមកទេ រហូតដល់ម៉ោង៨យប់ ថ្ងៃដ៏ដែល ឃើញឈ្មោះ ចក យឿន ជិះម៉ូតូឌុបម្តាយ ទៅហៅខ្លួនម្តងទៀត សួរសុខទុកខ្លួន ហើយក៏ឌុបគ្នាត្រឡប់ទៅវិញបាត់។ លុះព្រឹកឡើងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ដដែល ខ្លួនបានទូរស័ព្ទ ទៅម្តាយជាច្រើនដង តែម្តាយមិនលើកសោះ ក៏ជិះម៉ូតូ ពីរនាក់ ឈ្មោះ សុភា មកមើលម្តាយដល់ផ្ទះ ស្រាប់តែឃើញម្តាយដេកស្លាប់ ក្នុងថ្លុកឈាម ក្នុងផ្ទះបាត់ទៅហើយ ក៏បានរាយការណ៍ ជូនសមត្ថកិច្ចតែម្តង ។

សមត្ថកិច្ចបានបន្តទៀតថា តាមការបំភ្លឺរបស់ឈ្មោះ វង រ៉ាន ភេទស្រី អាយុ ៦០ឆ្នាំ នៅភូមិ ឃុំ កើតហេតុ បានរៀបរាប់ថា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២ថ្ងៃត្រង់ ឈ្មោះសាន សុភាព (ជនរងគ្រោះ) បានទៅឃ្វាលគោជាមួយគ្នា មានពាក់ខ្សែក ០១ខ្សែ ខ្សែដៃ០១ខ្សែ ពាក់ជញ្ជៀន០១វង់ និងបានបង្ហាញលុយ ចំនួន៣០០០ដុល្លា អោយខ្លួនបានឃើញទៀត ពេលនោះជនរងគ្រោះ បាននិយាយរៀបរាប់ ប្រាប់ខ្លួនថា ឈ្មោះ ចក យឿន (ប្តី) ចង់សម្លាប់ខ្លួន ហើយចាំសម្លាប់ខ្លួនឯង តាមក្រោយឈ្មោះ វង រ៉ាន បានបន្តទៀតថា ជនរងគ្រោះ បានប្រាប់ថាខ្ចីលុយ អង្គការចំនួន៥០០០$ តែចំណាយអស់២ពាន់ដុល្លាហើយ។ ព្រឹកឡើងថ្ងៃទី០៥ ខែឆ្នាំ ដដែលខ្លួនទៅផ្សារកំពង់ស្ពឺ ពេលម៉ោង១២ថ្ងៃត្រង់ ត្រឡប់មកវិញ ស្រាប់តែលឺថា ឈ្មោះ សាន សុភាព ស្លាប់បាត់ហើយ ខ្លួនក៏ប្រញ៉ាប់មកមើល ឃើញស្លាប់មែន ។

បច្ចុប្បន្ន សព សមត្ថកិច្ចប្រគល់ ឲ្យសាច់ញាតិធ្វើបុណ្យ តាមប្រពៃណី ចំណែកបុរសជាប្តី សង្ស័យសម្លាប់ប្រពន្ធ ពេលនេះជនសង្ស័យបានរត់គេចខ្លួនបាត់នោះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕