ចេះតែមានហើយ! ប្រពន្ធយកថ្នាំញៀន ៤០គ្រាប់ ទៅផ្ញើឲ្យប្តីដែលកំពុងកំដរម្តាយ ជាអ្នកជំងឺកូវីដ-១៩

0

ភ្នំពេញ៖ កាលពីល្ងាច ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ គោលដៅ ដឹព្រេមៀ សែនសុខ បានឃាត់ខ្លួននារីម្នាក់រួមជាមួយ ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន ៤០គ្រាប់ (សង្ស័យជាសារធាតុញៀន), បំពង់កែវចំនួន១ ខណៈជនសង្ស័យ បានយកសម្ភារៈមកផ្ញើប្តី ដែលកំពុងកំដរម្តាយជាអ្នកជំងឺកូវីដ-១៩ សម្រាកព្យាលនៅទីតាំងខាងលើ។

ជនសង្ស័យឈ្មោះ គង់ សុភា ភេទស្រី អាយុ៣៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិក្បាលដំរី សង្កាត់ពោធិ៍សែនជ័យ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ រួមនឹងវត្ថុតាងត្រូវបានកម្លាំងឈរជើង នៅគោលដៅប្រគល់ឲ្យសមត្ថកិច្ចជំនាញ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរនាំបន្តនីតិវិធី។

មុនពេលបញ្ជូន ទៅកាន់ទីបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យត្រូវបានយកសំណាកជាមុន ដោយប្រើឧបករណ៍តេស្តរហ័ស (Rapit Test) លទ្ធផល អវិជ្ជមានកូវីត-១៩ ៕