Home សង្គម កាន់តែធ្ងន់ហើយ! ខេត្តសៀមរាប រកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន១៦០នាក់ក្នុងមួយថ្ងៃ

កាន់តែធ្ងន់ហើយ! ខេត្តសៀមរាប រកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន១៦០នាក់ក្នុងមួយថ្ងៃ

0

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៨០នាក់ សរុបថ្ងៃនេះចំនួន១៦០នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៨១៤នាក់ បានព្យាបាលជាសះស្បើយចំនួន៦១៤នាក់ ស្លាប់១៩នាក់ និង១១៨១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕

Previous articleសុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូល រវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយ លើពិភពលោក
Next articleនាយករដ្ឋមន្ត្រី អំពាវនាវឲ្យចូលរួមថែរក្សាការពារ ប្រាសាទបូរាណ នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់ (Video)