បិទខ្ទប់ផ្សារ២កន្លែង ក្នុងស្រុកមង្គលបូរី ក្រោយរកឃើញ អ្នកឆ្លងកូវីដ ចំនួន៣០នាក់

0

ភ្នំពេញ៖ លោក រ័ត្ន ដាស៊ីណង អភិបាលស្រុកមង្គលបូរី បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ ស្រុកមង្គលបូរី បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣០នាក់(ស្រី១៥នាក់កុមារីម្នាក់) ក្នុងនោះអាជីវករផ្សារមង្គលបូរី ចំនួន១៣នាក់ ហើយអាជ្ញាធរសម្រេចបិទខ្ទប់ផ្សារចំនួន២កន្លែង មានផ្សារមង្គលបូរី និងផ្សារចំណោម។

លោកបានបន្តថា ជាការខិតខំប្រឹងប្រែងពីក្រុមការងារ បានយកសំណាកនៅថ្ងៃទី០៦ ខែកក្កដា ចំពោះប្រជាពលរដ្ឋរស់នៅក្នុងផ្សារមង្គលបូរី និងជុំវិញផ្សារ បានយកសំណាក បានប្រមាណជិត២០០នាក់ហើយរកឃើញអាជីវករក្នុងផ្សារមង្គលបូរី មានវិជ្ជមានកូវីដ-១៩ មានចំនួន១៣នាក់ ក្នុងចំណោម៣០នាក់ដែលរកឃើញរយៈពេល១ថ្ងៃ។

លោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់ថា នៅស្រុកមង្គលបូរីមានកន្លែងដែលកំពុងយកសំណាកចំនួន២កន្លែងមាន ១.វិទ្យាល័យមង្គលបូរី ២.វត្តឫស្សីក្រោក រយៈពេល១ថ្ងៃនេះ រកឃើញវិជ្ជមានកូវីដ-១៩ មានចំនួន៣០នាក់ស្រី១៥នាក់៕