ហឺម! របរសុច្ចរិតច្រើន រាប់មិនអស់មិនចង់ធ្វើ បែរជាចាប់យករបរនេះទៅវិញ

0

ភ្នំពេញ៖​ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ២​នាក់​ ពាក់ព័ន្ធ​ករណី​ចោរកម្ម ​(​លួច​គាស់​យក​កញ្ចក់​រថយន្ត​ )​ ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០២១​ វេលា​ម៉ោង ​៤​និង​៣០​នាទី​ព្រឹក​ ចំណុច​ភូមិ​៣​ សង្កាត់​១​ ក្រុងព្រះសីហនុ​ ។​

​ជនសង្ស័យ​មានឈ្មោះ​ វណ្ណ​ អាយុ​ ១៦​ឆ្នាំ​ និង​ឈ្មោះ​ឡា​ច​ ភា​រុម្យ​ អាយុ​២២​ឆ្នាំ​)​ ។​ ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​ម៉ូតូ​ ១​គ្រឿង​ (​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​)​ និង​ឧបករណ៍​សម្រាប់​ ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​ទៀត​ ។​ ​ម្ចាស់​រថយន្ត​មានឈ្មោះ​ ហេង​ គី​ម​ឡេ​ង​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ រួម​ទាំង​វត្ថុ​តាង​ខាងលើ​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​ អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕