ភ្នំពេញ៖ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៦ កក្កដា មុនមួយថ្ងៃនៃខួប១៣ឆ្នាំហើយ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO)។
អ្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៀតនោះ ការលើកឡើងបែបនេះ ស្របពេល ដែលកំពុងផ្ទុះនូវការរិះគន់ ពីបណ្ដាអ្នកនយោបាយ និងមជ្ឃដ្ឋាននានា ជុំវិញការចម្លងរចនាបទ នៃប្រាសាទអង្គរ (ខ្មែរ) នៅលើទឹកដីនៃប្រទេសថៃ នាពេលថ្មីៗនេះ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក អមទៅដោយវីដេអូ និងខ្លឹមសារបង្កប់ន័យ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរយ៉ាងដូច្នេះថា «កិច្ចការពារសម្បត្តិបេតិកភណ្ឌជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗ ! »៕
សម្ដេចបន្តថា «ថ្ងៃស្អែកទី៧កក្កដានេះគឺជាខួប១៣ឆ្នាំហើយ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។
សូមចូលរួមថែរក្សាការពារប្រាសាទបូរាណទាំងអស់នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់»៕