ជនជាតិវៀតណាម ត្រឡប់មកពីថៃ ឆ្លងកាត់ដីខ្មែរ រត់ចេញពីមណ្ឌលចត្តាឡីស័ក

0

ភ្នំពេញ៖ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានបុរស ២នាក់ជាជនជាតិវៀតណាម បានរត់គេចពីមណ្ឌលចត្តាឡីស័ក ។

ជនជាតិវៀតណាម ទាំងពីរនាក់ មានឈ្មោះ៖
១- ឈ្មោះ មួយ យ៉ងដាក់ អាយុ ៤០ឆ្នាំ
២- ឈ្មោះ ចាំង ដុងហាយ អាយុ ២៦ឆ្នាំ

ប្រភពដដែល បានឱ្យដឹងទៀតថា បុរសទាំង ២នាក់នេះពលករមកពីប្រទេសថៃ បានលួចរត់គេចពីមណ្ឌលចត្តាឡីស័ក កាលពីព្រលឹមស្រាងៗ នាថ្ងៃ០៥ ខែ កក្កដា ឆ្នាំ ២០២១  ។
អាស្រ័យហេតុនេះ សូមបងប្អូន និងសមត្ថកិច្ច មេត្តាជួយស្វែងរកគាត់ ឱ្យត្រលប់មកវិញ ៕