ភ្លើងប្រច័ណ្ឌ! បុរសញៀនថ្នាំម្នាក់ ខឹងប្រពន្ធរត់ទៅចងក សម្លាប់ខ្លួន

0

ភ្នំពេញ៖ បុរសញៀនថ្នាំម្នាក់ ខឹងប្រពន្ធរត់ទៅចងកសម្លាប់ខ្លួន នឹងដើមឈើក្រោយផ្ទះ នៅចំណុចភូមិអូរថ្ម ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២និង០០នាទីយប់ ។

តាមការបញ្ជាក់ ពីក្រុមគ្រួសារបានអោយដឹងថា ជនរងគ្រោះឈ្មោះ ខាត់ រឿត ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ មូលហេតុដែលជនរងគ្រោះគិតខ្លី ចងកសម្លាប់ខ្លួននេះ គឺបណ្តាលមកពី ខ្លួនជាបុគ្គលប្រើប្រាស់គ្រឿងញៀន ជាប់ជាប្រចាំ និងនៅថ្ងៃកើតហេតុខ្លួន ខឹងប្រច័ណ្ឌនឹងប្រពន្ធ។

ក្រោយពីទទួលបានពត៌មាន កម្លាំងផ្នែកជំនាញសហការ ជាមួយលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ ខាត់ រឿត ពិតជាចងកធ្វើអត្តឃាតសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕