ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ បានចេញមុខច្រានចោល នូវគណនីមួយ ដែលបានយករូបថតរបស់លោក ទៅដាក់ប្រើក្នុងគោលបំណងទុច្ចរិតណាមួយ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី បានសរសេរយ៉ាងដូច្នេះថា« ខ្ញុំសូមគោរពជម្រាបជូនសាធារណៈជនទាំងអស់មេត្តាជ្រាបថា គណនី ដូចដែលមានឈ្មោះ និងរូបខាងក្រោមនេះ មិនមែនជាគណនីរបស់ខ្ញុំឡើយ។ ក្នុងន័យនេះ សូមសាធារណៈជនទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ក្នុងករណី ដែលជនល្មើស ប្រើប្រាស់គណនី នេះក្នុងបំណងទុច្ចរិតណាមួយ។ សូមអរគុណ»។

