ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅធនាគារ Shinhan Bank និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន អិលធីឌី ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា ទីតាំងទាំង ២កន្លែងខាងលើមានដូចខាងក្រោម៖
១.ធនាគារ Shinhan Bank សាខាបឹងកេងកង ដែលមានទីតាំងស្ថិតនៅផ្លូវ៣១០ កែងផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ ។ មូលហេតុមានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ ខាងផ្នែកកាន់ប្លង់ ។
២.គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមើរ ហ្វាយនែន អិលធីឌី (Farmer Finance Ltd Microfinance Institution) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៤៦៥ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ ។ មូលហេតុមានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព ។